គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា អញ្ចើញចូលរួមចុះចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ៦០គ្រួសារ
2020-05-22 00:45:19

ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា អញ្ចើញចូលរួមចុះចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ៦០គ្រួសារ ដែលមកពី ៥ឃុំ គឺឃុំមេព្រីង ឃុំជាលា ឃុំច្បារអំពៅ ឃុំផ្អាវ និងឃុំបាធាយ នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលជួបប្រទះនៅខ្យល់កន្ត្រាក់រលំផ្ទះ នៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦