គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
2020-05-22 06:35:46

នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីបានស្តាប់ររបាយការណ៍ស្តីពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារ បម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរឃុំ និងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងសេចក្តីរាយការណ៍អំពី សភាពការណ៍ និងការអប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការ ទប់ស្កាត់ និងការពារជម្ងឺកូវីត ១៩ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរួចមក ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថា នៅប្រទេសកម្ពុជាយើង អាស្រ័យដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ក្តាប់ជាប់ និងគ្រប់គ្រងសភាពការបានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ម្យ៉ាងទៀតកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋគ្រប់រូបម្នាក់ៗ សុទ្ធតែមានការភ័យខ្លាច មានការយល់ដឹង និងចូលរួមសហការអនុវត្តន៍យ៉ាងសស្រាក់សស្រាំ នោះទើបស្ថានភាពនៃជម្ងឺនេះបានធូរស្រាលហើយការចម្លង ក៏មិនមានរីក រាលដាលដល់ក្នុងសហគមន៍។ ទន្ទឹមនោះគ្រូពេទ្យយើងក៏បានខិតខំយកចិត្តទុកដាក់ ព្យាបាលទាំង១២២នាក់បានជាសះស្បើយទាំងអស់គ្នាហើយដែរ។

នៅចំពោះមុខ ឯកឧត្តម ឆាយ វណ្ណា បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចការងារបំរើប្រជាពលដ្ឋ ទោះបីប្រទេសយើងមានស្ថានភាពល្អប្រសើរ យ៉ាងនេះក្តី ក៏យើងត្រូវខិតខំបន្តការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្នថែមទៀត និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែងគឺ៖
-ការអនុវត្ត អនាម័យខ្លួនប្រាណ និងអនុវត្តការហាត់ប្រាណដើម្បីសុខភាព
- ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយចូរព្យាយាមនៅផ្ទះឲ្យបានច្រើនបើមិនមានការចាំបាច់និងត្រូវពាក់ម៉ាស្សការពារនៅពេលធ្វើការងារ ពេលធ្វើដំណើរ និង នៅទីកន្លែងដែលមានមនុស្សអ៊ូអរ។
-ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការ ប្រុងប្រយ័ត្ន និងចេះការពារខ្លួន ដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ។

នៅក្នងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាទាំងអស់ក្នុងម្នាក់ៗទទួលបាន ក្រមាចំនួន ០១ និងថវិការមួយចំនួន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦