គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាលជាមួយគ្រួសារដែលរងគ្រោះដោយអគិ្គសភ័យនៅក្នុងភូមិសាស្រ្ត ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប
2020-05-22 07:33:29

នាព្រឹកថ្ងៃសុក្រ ១ កើត ខែជេដ្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរដោយអភិបាលស្រុក អភិបាលរងស្រុក អធិការនបាលស្រុក ក្រុមប្រឹក្សាឃុំបានជួបសំណេះសំណាលជាមួយគ្រួសារដែលរងគ្រោះដោយអគិ្គសភ័យនៅ ក្នុងភូមិសាស្រ្ត ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប និងបានពិនិត្យទីតាំងដើម្បីសាងសង់ផ្ទះជូនពួកគាត់ស្នាក់នៅ ដោយក្នុងនោះឯកឧត្តមបានផ្ដល់ជូន អង្ករ ៥០គីឡូ មី ២កេស ស្មើនឹង (១០០កញ្ចប់) ទឹកត្រី ១យួរ ទឹកស៊ីអីុវ ១យួរ សារុង៣ ក្រម៉ា៥ សាប៊ូ ៦ដុំ និងថវិកា ២០០.០០០រៀល ស្ថិតនៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦