គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ និង ស្រ្តីដែលទើបសម្រាលកូនចំនួន៥៧គ្រួសារ
2020-05-23 04:49:16

នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ និង ស្រ្តីដែលទើបសម្រាលកូនចំនួន៥៧គ្រួសារ មកពី៩ភូមិ ស្ថិតនៅក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង ក៏បាននាំយកអំណោយមួយចំនួនចែកជូនដល់ស្ត្រីទើបសម្រាលកូនផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យូរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល និងជូនថវិកាចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលបានទទួលមរណៈភាពនៅក្នុងឃុំគោកត្រប់ចំនួន១៨នាក់ និងឃុំត្រពាំងវែងចំនួន០២នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦