គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្ដម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា
2020-05-27 03:47:50

នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្ដម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ៖
១-ផ្សព្វផ្សាយអំពីស្មារតីអង្គប្រជុំរបស់គណៈកម្មការកម្មាធិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្តីពីការធ្វើវិចារណកម្មថវិកាលើកទី២
២-ផ្សព្វផ្សាយអំពីស្មារតីអង្គប្រជុំរបស់គណៈកម្មការកម្មាធិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្តីពីការរៀបចំរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
៣-សេចក្តីព្រាងរបាយការណ៍សកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ប្រចាំខែឧសភា ឆ្នាំ២០២០ និងរបាយកាណ៍អំពីស្ថានភាពថវិការបស់ក្រុមសមាជិកព្រឹទ្ធសប្រចាំភូមិភាគទី៨ គិតត្រឹមខែឧសភា ឆ្នាំ២០២០
និង៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦