គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញចុះស្រុកពញាឮ ខេត្តកណ្តាល ត្រួតពិនិត្យការងារ
2020-05-31 07:50:33

ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ  ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ីម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈ អ.ព.ស អញ្ជើញចុះស្រុកពញាឮ ខេត្តកណ្តាល ត្រួតពិនិត្យការងារ និង ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ លោក ថន សុវណ្ណា អភិបាលស្រុក  លោក អោក ស៊្រុន  ប្រធានក្រុមប្រឹក្សាស្រុក លោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម    លោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការសាលាស្រុក សរុប ៨៥នាក់ នៅសាលប្រជុំសាលាស្រុក។ ក្នុងឱកាសនោះលោកជំទាវ បានចែកជូនដល់អ្នកចូលរួមក្នុងម្នាក់ៗ ទឹកអាល់កុលបាញ់លាងសម្អាតដៃ១ដប ប្រាក់១ម៉ឺនរឿល ប្រេងរឹត១ដប ប្រេងកូឡា១ខ្លង ម៉ាស១ និងឧបត្ថម្ភដល់សាលាស្រុកនូវថ្នាំវីតាមីន កន្សែងសើមជូនដៃ និងម៉ាសមួយចំនួន។  បន្ទាប់មកលោកជំទាវប្រធាន អមដំណើរដោយលោក នុត ប៉ាត និងលោកអភិបាលស្រុក បានអញ្ជើញដល់វត្តព្រះសុគន្ធមានបុណ្យហៅវត្តអ្នកតាសឹង្ហ ឃុំផ្សារដែក ថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឃ និងត្រួតពិនិត្យការងារជួសជុលព្រះវិហារដែលជាសទ្ធាជ្រះថ្លារបស់លោកជំទាវនិងបុត្រ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦