គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នងធ្វើអំពីដែកនិងស័ង្កសី ជូនអតីតយុទ្ធជនឈ្មោះ ក្រូច គឹមសាន ជាអតីតយោធិនមានភរិយាជាកម្មការនីរោងចក្រ និងកូនក្នុងបន្ទុកចំនួន ៣នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ
2020-06-01 02:36:10

នាថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩:២០នាទីព្រឹក ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានស្រុកអង្គស្នួល បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នងធ្វើអំពីដែក និងស័ង្កសី ជូនអតីតយុទ្ធជនឈ្មោះ ក្រូច គឹមសាន ជាអតីតយោធិនមានភរិយាជាកម្មការនីរោងចក្រ និងកូនក្នុងបន្ទុកចំនួន ៣នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦