គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ៨០០នាក់ ដែលកំពុងធ្វើការនៅរោងចក្រ វ៉ៃ ហ៊្វុល ហ្វាមេន ស្ថិតនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
2020-06-01 02:42:04

នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលសាលាស្រុកអង្គស្នួល និងលោកប្រធានក្រុមប្រឹក្សាឃុំដំណាក់អំពិល បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ៨០០នាក់ ដែលកំពុងធ្វើការនៅរោងចក្រ វ៉ៃ ហ៊្វុល ហ្វាមេន (ខេមបូឌា) អិលធីឌី ( WAI FULL GARMENT CAMBoDIA LTD ) ស្ថិតនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តមបានជម្រាបជូនថា កម្ពុជាទើបនឹងរកឃើញមានការឆ្លងវីរុសកូវីដ COVID-19 ថ្មី ដូច្នេះសូមបងប្អូន និងក្មួយៗទាំងអស់មិនត្រូវភ្លេចខ្លួនអំពីជំងឺដ៏កាចសាហាវនៃវីរុសនេះទេ គឺត្រូវបន្តប្រកាន់ខ្ជាប់នូវអនាម័យ ខ្ពស់គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ហើយជាពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុល ឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាលនៃវីរុសកូវីដ១៩ (COVID-19) មកលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានក៏នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ម៉ាស ៨០០ និងសាប៊ូ ៨០០ដុំ ចែកជូនដល់កម្មករ កម្មកានីសម្រាប់ប្រើប្រាស់ផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦