គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ
2020-06-02 02:17:27

ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១៤:២០នាទី ឯកឧត្តម ម៉ាន់ ឈឿនអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ ជូនមន្ត្រីទទួលបន្ទុកតាមសង្កាត់ទាំង១០ផ្តោតជាសំខាន់បន្ថែមលើការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ សំដៅបន្តជួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ជនពិការ និងជនងាយរងគ្រោះ ស្របតាមការណែនាំរបស់ក្រសួងផែនការ និងក្រសួងសង្គមកិច្ច ឲ្យកាន់តែមានតម្លាភាព និងមានប្រសិទ្ធភាពនូវគោលនយោបាយរក្សាសុខសុវត្ថិភាពសង្គមរបស់រាជរដ្ឋាភិបាល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦