គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា
2020-06-04 02:01:32

នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើ៖
១.បែបបទវាយតម្លៃសមត្ថភាពបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបន្តកិច្ចសន្យាការងារដល់បុគ្គលិកជាប់កិច្ចសន្យានៅតាមអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
២.បែបបទវាយតម្លៃតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ដែលបានធ្វើកម្មសិក្សារយៈពេល១២ខែ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
៣.គំរូព្រឹត្តិបត្រវាយតម្លៃវាយតម្លៃតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករងនៃអគ្គនាយដ្ឋានទាំង៥ អគ្គាធិការ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងប្រធាន អនុប្រធាននាយកដ្ឋានបុគ្គលិក នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦