គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារជាមួយ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ ក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ដឹកនាំភូមិក្នុងសង្កាត់ក្រាំងធ្នង
2020-06-04 04:45:57

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារជាមួយលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ, ក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់, នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ដឹកនាំភូមិក្នុងសង្កាត់ក្រាំងធ្នង់ ដើម្បីស្តាប់សេចក្តីរាយការណ៍អំពីដំណើរការវិវឌ្ឍនៃសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌសែនសុខ និងប្រមូលព័ត៌មានអំពីការងារអនុវត្តផែនការអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានា នៅក្នុងសង្កាត់ក្រាំងធ្នង់ ដើម្បីត្រៀមរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ ព្រមទាំងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) ដែលមានសមាសភាពអញ្ជើញចូលរួមសរុបចំនួន ៣០នាក់ នៅសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦