គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ នៅសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក
2020-06-07 02:25:44

នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញធរសង្កាត់ នៅសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩។

អំណោយដែលយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ទាំងបីរួមមាន៖ ថវិកាចំនួន ១២ លានរៀល អង្ករចំនួន ៦.០០០ គីឡូក្រាម ត្រីខចំនួន ៣០កេស។ ក្នុងនោះសង្កាត់នីមួយៗ ទទួលបានថវិកាចំនួន ០៤ លានរៀល អង្ករចំនួន ២.០០០ គីឡូក្រាម និងត្រីខចំនួន ១០កេស។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦