គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមួយខ្នងដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
2020-06-08 00:03:24

នាព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សួន លន់អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម សត ណាឌី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរដោយលោកប្រធានក្រុមប្រឹក្សាស្រុកអភិបាលស្រុក  លោកអធិការស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមួយខ្នងដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ពិធីនេះប្រព្រឹត្តទៅនៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៥០នាក់ ប្រជាការពារចំនួន ១០នាក់ នគរបាលប៉ុស្តិ៍ចំនួន ១០នាក់ ទន្ទឹមនោះឯកឧត្តម សួន លន់ និងឯកឧត្តម សត ណាឌី បានឧបត្ថម្ភមថវិកាដល់ម្ចាស់ផ្ទះចំនួន ៤០០.០០០រៀល សារុង៥ សាប៊ូ ៥ដុំ ប្រជាពលរដ្ឋចូលរួមចំនួន ៥០នាក់ ក្នុងមួយនាក់ៗ ទទួលបាន សារុង១ សាប៊ូ ១ដុំ ប្រជាការពារថវិកាចំនួន ១០០.០០០រៀល នគរបាលប៉ុស្តិ៍ថវិកាចំនួន ១០០.០០០រៀល ក្រុមប្រឹក្សាឃុំថវិកាចំនួន ១០០.០០០រៀល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦