គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព យុទ្ធី ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយស្ត្រីជាមាតាមានកូនតូចចំនួន ១៣១នាក់
2020-06-08 03:16:29

នាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមជាមួយ ឯកឧត្តមអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីលោកស្រីអភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយស្ត្រីជាមាតាមានកូនតូចចំនួន ១៣១នាក់ ស្ថិតនៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ក្នុងពីធីសំណេះសំណាលនេះ បានធ្វើការចែកជូនសំបុត្រអត្រានុកូលដ្ឋានកំណើតដល់កុមារចំនួន ១៣១នាក់ និងឧបត្តម្ភជូនស្ត្រីដែលបានចូលរួមទាំង ១៣១នាក់ ដោយក្នុងមួយនាក់ទទួលបានរួមមាន ៖ អង្ករចំនួន២០ គីឡូក្រាម និងថវិកាចំនួន ៥០,០០០៛ (ហាសិបពាន់រៀល)។

បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តម បានបន្តចុះទៅពិនិត្យមើលការជួសជុលទំនប់ទឹកអូរថ្ម ស្ថិតនៅក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦