គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយគ្រឿងឧបភោគបិរិភោគ និងសម្ភារការពារជំងឺឆ្លងកូវី-១៩ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន៥៥គ្រួសារ
2020-06-08 03:20:51

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយគ្រឿងឧបភោគបិរិភោគ និងសម្ភារការពារជំងឺឆ្លងកូវី-១៩ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទួទួលបាននូវ៖ អង្ករ ទឹកត្រី មី ត្រីខ ក្រម៉ា អាល់កុល សាប៊ូ ម៉ាស់ ស្ថិតនៅភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ។ នាឱកាសនោះផងដែរ  ឯកឧត្តម បានបញ្ជាក់ថា ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល និងដាំដុះដំណាំរួមផ្សំផ្សេងៗ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានជីវភាពរស់នៅមានលក្ខណៈសមរម្យ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦