គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ខៀវ មុត ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់សពលោក ម៉ក់ ងែត ជាមេភូមិបាខុងខាងកើត ដែលទទួលមរណភាពកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០
2020-06-11 02:47:23

វេលាព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអង្គគគី  ឃុំតាភេម  ស្រុកត្រាំកក់  ខេត្តតាកែវ  ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប)  ព្រមទាំងមានការចូលរួមពីលោក  អ៊ុត  សំនិត   ប្រធានការិយាល័យអប់រំស្រុកត្រាំកក់ លោក  ស៊ុ  ផាសឺត  ប្រធានក្រុមប្រឹក្សាឃុំតាភេម និងថ្នាក់ដឹកនាំភូមិចំណុះឃុំតាភេម បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់សពលោក  ម៉ក់  ងែត  ជាមេភូមិបាខុងខាងកេីត  ដែលទទួលមរណភាពកាលពីថ្ងៃទី៦  ខែមិថុនា  ឆ្នាំ២០២០  ដោយរោគាពាធ ។ ក្នុងឱកាសនោះ  ឯកឧត្តមបានចូលរួមរំលែកទុក្ខក្រុម គ្រួសារនៃសព  និងបានជូនថវិកាមួយចំនួនដល់លោកតា  លោកយាយដែលបានចូលរួមក្នុងពិធីផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦