គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯក​ឧត្តម ទេព យុទ្ធី ជា​លេខា​ធិការ​ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​ប្រចាំ​ភូមិភាគ​ទី៥ អញ្ជើញ​ចុះជួប​សំណេះ​សំណាល​ជា​មួយ​មេបញ្ជា​ការ មេប​ញ្ជាការរង នាយ​ទាហាន នាយ​ទាហា​នរង និង​ពលទា​ហាន នៅ​បញ្ជា​ការដ្ឋាន​កងពល​តូច​ដឹក​ជញ្ជូន​លេខ៩៩
2020-06-15 00:28:56

នាថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូរ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ និងក្រុមហ៊ុន ខេវ័ន ប៉េស កុងត្រូល (K1 Pest Control) មកពីសាធារណរដ្ឋកូរ៉េ អញ្ជើញចុះជួបសំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំសមាគមរាជសីហ៍ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងផ្តល់អំណោយមនុស្សធ៌មរួមមាន ខោអាវកីទ្បាចំនួន៥០០កុំប្លេរ, ម៉ាស់ចំនួន៥០០០, ជែលលាងដៃចំណុះ ៥០០ml ចំនួន១០០ដប, អាល់កុលចំណុះ ៥០០ml ចំនួន៦០ដប, ប្រដាប់វាស់កម្ដៅចំនួនបី និងថវិកាចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់មក បានដាំដើមគ្រញូងក្នុងកងពល ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦