គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ ប្រធានបុស្តិ៍រដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង
2020-06-18 10:13:42

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៣:០០រសៀល ឯកឧត្ដម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ ប្រធានបុស្តិ៍រដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយបានចូលរួមពីសំណាក់លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកចំនួន២រូប។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាចំនួន៥៤០.០០០៛(ហាសិបបួនម៉ឺនរៀល)។ ឯកឧត្តមបានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលឱ្យខិតខំប្រុងប្រយ័ត្នជាប់ជានិច្ចបន្តទៀតការពារជម្ងឺ COVID-19 យកចិត្តទុកដាក់អនុវត្តនយោបាយភូមិឃុំមានសុវត្តិភាព និងបំរើសេវាសាធារណៈអោយបានល្អប្រសើរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦