គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​ប្រចាំ​ភូមិ​ភាគ​ទី៤ អម​ដំណើរ​ដោយ​លោក អភិបាល​នៃ​គណៈ​អភិ​បាល​ស្រុក​ប្រាសាទ​បាគង បាន​ចុះ​ផ្ទាល់​ដល់​កន្លែង​ទីតាំង​ប្រាសាទ និង​កស្សិណ ស្រះ​បុរាណ ដែល​រីង​ជិត​អស់​ទឹក បណ្តាល​ឲ្យ​ស្លាប់​ត្រី​ប្រាអស់​មួយ​ចំនួន
2020-06-19 00:14:34

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឡូយ ឫទ្ធី ទីប្រឹក្សា សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា អមដំណើរដោយលោក អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង លោកអធិការស្រុក រួម និងមន្រ្តីអាជ្ញាធរអប្សរាប្រចាំប្រាសាទបាគង មួយចំនួន បានចុះផ្ទាល់ដល់កន្លែងទីតាំងប្រាសាទ និងកស្សិណ ( ស្រះបុរាណ) ដែលរីងជិតអស់ទឹក បណ្តាលឲ្យស្លាប់ត្រីប្រាអស់មួយចំនួន។ កិច្ចសង្រ្គោះត្រីក្នុងស្រះទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងមោទនភាព។ ត្រីដែលនៅសេសសល់អាចឆ្លងផុតពីការរងគ្រោះ ព្រោះមន្រ្តីក្នុងក្រុមការងារនៅតែបន្តសកម្មភាពជួយស្រោចស្រង់ជីវិតមច្ឆាជាតិជាបន្តបន្ទាប់ ។ ឯកឧត្តម ក៏បានផ្តល់ថវិកាចំនួន ៨០០.០០០ រៀល( ប៉ែតសិបមុឺន)  ដើម្បីជួយប៉ះប៉ូវដល់ការចំណាយផ្សេងៗ សំខាន់គឺការចំណាយលើប្រេងឥន្ធនៈ...៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦