គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា ជា​សមាជិក​ព្រឹទ្ធ​សភា ប្រចាំ​ភូមិ​ភាគ​ទី៤ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​​ដាំដើម​ស្លាក​ន្ទុយយ​កំប្រុក និង​ដើម​ផ្កា​ចម្រុះ នៅ​ត្រង់​រថក្រោះ​ថ្មី នៃ​រមណីយ​ដ្ឋាន​ភ្នំ​ព្រះនេត្រ​ព្រះ
2020-06-22 00:01:48

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីដាំដើមស្លាកន្ទុយយកំប្រុក និងដើមផ្កាចម្រុះ នៅត្រង់រថក្រោះថ្មី នៃរមណីយដ្ឋានភ្នំព្រះនេត្រព្រះ ស្ថិតនៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីអបអរថ្ងៃចម្រើនព្រះជន្មព្រះវររាជមាតាជាតិខ្មែរនរោត្តម មុនីនាថសីហនុ និងឧទ្ទិសដល់រុក្ខទិវា ក៏ដូចជាជំរុញលើកកម្ពស់តំបន់ទេសចរណ័ធម្មជាតិ និងកែច្នៃ។ ពិធីនេះអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ុ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត  ឯកឧត្តមឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការកងរថក្រោះជួរមុខប្រចាំទិសភូមិភាគទី៥ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦