គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សត ណាឌី ជា​សមាជិក​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ប្រ​ចាំ​ភូមិ​ភាគ​ទី៤ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំ​ណាល​ជា​មួយ លោក​មេភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ យុវជន​ភូមិ និង​ប្រ​ជា​ការ​ពារ​ភូមិ
2020-06-22 00:09:48

នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរដោយឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប លោកឧត្តមសេនីត្រី គាំ សុផល អនុប្រធានក្រុមការងារ លោកចៅសង្កាត់ ស្មៀន  និងប្រជាយុវជនសង្កាត់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ យុវជនភូមិ និងប្រជាការពារភូមិ ដើម្បីស្វែងយល់ពីការងារអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយជូនប្រជាជនពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋានក្នុងស្ថានភាពការរាតត្បាតជំងឺកូវីត១៩ (covit-19) ក្នុងមូលដ្ឋាន រួមបញ្ហាពាក់ព័ន្ធជាមួយអាជ្ញាធរអប្សរាលើការងារសាងសង់លំនៅស្ថាន របស់បងប្អូនក្នុងតំបន់អប្សរាគ្រប់គ្រង ។ ទន្ទឹមនឹងនោះឯកឧត្តមបានឧបត្ថម្ភក្នុងម្នាក់ៗក្រម៉ា១ សាប៊ូលាងដៃ១ដុំ និងថវិកាចំនួន ៥០.០០០រៀល សរុបចំនួន២០នាក់ ពិធីនេះប្រព្រឹត្តទៅនៅភូមិប្រីយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦