គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ខៀវ មុត អនុ​ប្រធាន​គណៈកម្មការ​ទី១​ព្រឹទ្ធសភា​បាន​រៀប​ចំកិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​ស្តីពី​ការ​ត្រៀម​ប្រជុំ​ពិគ្រោះ​យោបល់​ជាក់​ស្តែង​តាម​តំបន់​ការវាយ​តម្លៃ ​Covid-19 និង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព SDGs
2020-06-22 03:50:35

នាព្រឹកថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០វេលាម៉ោង ៩ :០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំ ជាមួយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីពិភាក្សាស្តីពីការត្រៀមប្រជុំពិគ្រោះយោបល់ជាក់ស្តែងតាមតំបន់ការវាយតម្លៃ Covid-19 និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDGs)ដែលរៀបចំដោយ APEA (Asia Pacific Evaluation Association)សហការជាមួយ UNFPA និង  EvalYoth  ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧:០០នាទីយប់ នៅក្នុងប្រទេសកម្ពុជា តាមរយៈ Video Conference ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦