គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំខ្លឹមសារ និងបច្ចេកទេសប្រជុំVideo Conference ពិគ្រោះយោបល់ជាក់ស្តែងតាមតំបន់ការវាយតម្លៃ Covid-19 និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព SDGs
2020-06-27 01:46:18

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨ :០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំមួយ ជាមួយឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ និងឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រមទាំងមន្ត្រីជំនាញមួយចំនួន ដើម្បីត្រៀមរៀបចំខ្លឹមសារ និងបច្ចេកទេសប្រជុំVideo Conference ពិគ្រោះយោបល់ជាក់ស្តែងតាមតំបន់ការវាយតម្លៃ Covid-19 និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDGs)ដែលរៀបចំដោយ APEA (Asia Pacific Evaluation Association)សហការជាមួយ UNFPA និង  EvalYoth  ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧:០០នាទីយប់ នៅក្នុងប្រទេសកម្ពុជា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦