គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្រីស្រ្តីទើបសម្រាលកូនចំនួន៦២គ្រួសារ
2020-06-27 04:44:43

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្រីស្រ្តីទើបសម្រាលកូនចំនួន៦២គ្រួសារ ដើម្បីជួយដោះស្រាយដល់ជីវភាពប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ ១៩ (Covid-19) ក្នុងមូលដ្ឋាន ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូន ស្ថិតនៅឃុំត្រពាំងវែង មកពី៥ភូមិ គឺភូមិស្លែង ភូមិត្រពាំងបាគូ ភូមិដំណាក់ត្របែក ភូមិព្រៃទទឹង និងភូមិតាឡឹក ដែលមានប្រជាពលរដ្ឋសរុប ៦២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន មី១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ១យួរ អំបិល១គីឡូ ប៊ីចេងកន្លះគីឡូ សារុង១ និងថវិកា ៥ម៉ឺនរៀល។ ព្រមទាំងបានផ្តល់ថវិកាដល់គ្រួសារសពចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ថវិកា២០ម៉ឺនរៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦