គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សេង សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងជាអតីតមេបញ្ជារការរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានទទួលមរណ:ភាព
2020-06-27 04:49:12

នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សេង សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងជាអតីតមេបញ្ជារការរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:៤៥ នាទីរសៀល ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ នៅរាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម សេង សុវណ្ណ សូមចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ ព្រមទាំងបាននាំយកបច្ច័យមួយចំនួន ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ដើម្បីចាត់ចែងនៅក្នុងពិធីបុណ្យតាមប្រពៃណីផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦