គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់អាគារសិក្សាមួយកន្លែង មួយខ្នងទំហំបណ្តោយ៤៥,២ម៉ែត្រ និងទទឹង៩,២ម៉ែត្រ មាន១០បន្ទប់ ពីរជាន់
2020-06-29 00:55:08

នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់អាគារសិក្សាមួយកន្លែង មួយខ្នងទំហំបណ្តោយ៤៥,២ម៉ែត្រ និងទទឹង៩,២ម៉ែត្រ មាន១០បន្ទប់ ពីរជាន់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាក្របីរៀលសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងដំណើរការសាងសង់បានប្រមាណ៣០% និងកំពុងខ្វះខាតថវិកា និងសូមអំពាវនាវដល់សប្បុរសជន សូមជួយបរិច្ចាកសម្ភារៈ ថវិកា ដើម្បីបន្តដំណើរការសាងសង់សំណង់នេះឱ្យបានរួចឆាប់ៗ ជូនដល់សិស្សានុសិស្ស ដែលជាកូនចៅកំពុងខ្វះអគារសិក្សា បានដំណើរការរៀនសូត្រតទៅ។ ក្នងពេលនោះ ឯកឧត្តមក៏បានជួបពិភក្សាជាមួយព្រះសង្ឃ និងគណកម្មការសាងសង់ ដើម្បីរកការអំពាវនាវឱ្យសប្បុរសជនជួយតាមសទ្ធា និងបាជួយថវិកាផ្ទាល់ខ្លួនមួយចំនួន ចូលរួមក្នុងការសាងសង់អាគារនេះផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦