គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងលោកជំទាវ បាននាំបរិក្ខា បច្ច័យ ប្រគេនព្រះសង្ឃក្នុងរដូវចូលវស្សាចំនួនពីរវត្ត វត្តដារ និងវត្តបង្គៅ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ
2020-07-01 03:55:46

នាព្រឹកថ្ងៃ១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ និងលោកជំទាវ បាននាំបរិក្ខា បច្ច័យ ប្រគេនព្រះសង្ឃក្នុងរដូវចូលវស្សាចំនួនពីរវត្ត (វត្តដារ និងវត្តបង្គៅ) ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួមមមាន៖ ទៀនវស្សាចំនួន ១គូ ស្លាដក់ ១កញ្ចប់ អង្ករចំនួន១បាវ ៥០គីឡូ មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១យួរ ទឹកប្រទាលកន្ទុយក្រពើ ១យួរ ត្រីខ ១យួរ កាហ្វេ ១កញ្ចប់ តែ ១កញ្ចប់ ស្ករស ១កញ្ចប់ កាកាវ ១កញ្ចប់ ក្នុងមួយវត្តៗ។  រួមទាំងបច្ច័យ៥០ម៉ឺនរៀលសម្រាប់វត្តដារ នឹង១៥ម៉ឺនរៀលសម្រាប់វត្តបង្គៅ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦