គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ សម្ភារ និងថវិកាជូនអាជ្ញាធរសង្កាត់ព្រែកលៀប ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ Covid-19
2020-07-05 12:30:22

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ សម្ភារ និងថវិកាជូនអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ Covid-19 នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

អំណោយ សម្ភារ ដែលយកទៅប្រគល់ជូនក្នុងឱកាសនោះរួមមាន៖ ក្នុងមួយសង្កាត់ទទួលបាន ទឹកត្រីចំនួន៣៣យូរ ទឹកស៊ីអ៉ីវចំនួន៣៣យូរ អង្ករ០១តោន និងប្រេងឆា
ចំនួន០៨កេសតូច ព្រមទាំងថវិកាចំនួន០៤លានរៀល ដើម្បីទុកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសអ្នកដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦