គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា
2020-07-05 13:04:19

នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងភូមិវាំងចាស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូននាពេលនោះ រួមមាន ៖ ទៀនវស្សា០៤គូ ស្លាដក តែ ធូប អង្ករពីរបាវ ១០០គីឡូក្រាម មី២កេសធំ ស្ករសមួយបាវ៥០គីឡូក្រាម ត្រីខ២កេស ទឹកដោះគោឆៅ១កេស ទឹកបរិសុទ្ធ៤កេស ទឹកក្រូច៤កេស ព្រមទាំងទេយ្យវត្ថុផ្សេងៗ និងបច្ច័យមួយចំនួនសរុប ៦,២២០$ (ប្រាំមួយពាន់ពីររយម្ភៃដុល្លារអាមេរិក) និង ១,៦០០,០០០៛ (មួយលានប្រាំមួយរយពាន់រៀល)៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦