គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវទៀនព្រះវស្សា សម្ភារៈ បរិក្ខា និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣វត្ត
2020-07-06 06:52:06

នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវទៀនព្រះវស្សា សម្ភារៈ បរិក្ខា និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣វត្ត ។ ក្នុងវត្តនិមួយៗរួមមានដូចជា៖ ទៀនព្រះវស្សា អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខកំប៉ុង ត្រីងៀត ប្រេងឆា ស្ករស តែ ទឹកដោះគោកំប៉ុង តាវហ៊ូកែវ ខ្ទឹមស ប៊ីចេង ម្រេច ស្លាដក់ និងបច្ច័យចំនួន១២០,០០០ រៀល
១. វត្តមេបុណ្យ , ២. វត្តហាបូ ដែលស្ថិតនៅ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ៣. វត្តតាកោ ស្ថិតនៅ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦