គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព យុទ្ធី ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ បានអញ្ជើញនាំទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឈដែលគង់ចាំព្រះវស្សា នៅវត្តឬស្សី
2020-07-06 06:54:52

នាព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ បានអញ្ជើញនាំទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឈដែលគង់ចាំព្រះវស្សា នៅវត្តឬស្សី ស្ថិតនៅក្នុងភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូននាពេលនោះ រួមមាន ៖ ទៀនវស្សា តែ ធូប អង្ករ មី ទឹកត្រី ទឹកសុីអុីវ ទឹកបរិសុទ្ធ ព្រមទាំងទេយ្យវត្ថុផ្សេងៗ និងបច្ច័យមួយចំនួនផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦