គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តដំណាក់អំពិល
2020-07-07 03:01:54

នាព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងក្រុមប្រឹក្សាឃុំ ព្រមទាំងថ្នាក់ដឹកនាំភូមិ រួមនឹងប្រជាពលរដ្ឋក្នុងឃុំដំណាក់អំពិល បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តដំណាក់អំពិល ស្ថិតនៅក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូននាពេលនោះ រួមមាន ៖ ទៀនវស្សា តែ ធូប អង្ករ មី ស្ករស ត្រីខ ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ទឹកដោះគោឆៅ ទឹកបរិសុទ្ធ ទឹកក្រូច ព្រមទាំងទេយ្យវត្ថុផ្សេងៗ និងបច្ច័យមួយចំនួនទៀត៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦