គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកនូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យចំនួន១.០៣០.០០០រៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិ៍ព្រឹករលួសមានជ័យ
2020-07-16 03:49:28

នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ព្រឹកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលមាន ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម រួមជាមួយឯកឧត្តម ញ៉ែម សាម៉ន និងឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវ ត្រឹង ថាវី តំណាងរាស្ត្រខេត្តក្រចេះ និងឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ រួមជាមួយមន្រ្តីថ្នាក់ដឹកនាំខេត្តថ្នាក់ដឹកនាំស្រុក បាននាំយកនូវទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យចំនួន១.០៣០.០០០រៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិ៍ព្រឹករលួសមានជ័យ ស្ថិតនៅក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃមួយអង្គចំនួន៤០.០០០រៀល និង ជូនថវិកាយាយជី តាជី លោកអាចារ្យមួយចំនួន ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦