គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៨ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា
2020-07-16 04:08:12

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖
១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត។
២-ពិនិត្យពិភាក្សាលើថវិកាគណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០។
៣-ពិនិត្យពិភាក្សាត្រៀមកម្មវិធីចុះបេសកកម្មរបស់គណៈកម្មការក្នុងរយៈពេលចន្លោះសម័យ ប្រជុំព្រឹទ្ធសភានាពេលខាងមុខ។
៤-ពិនិត្យលើសំណើរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) ស្នើសុំជួបជាមួយគណៈកម្មការ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦