គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋាន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន វុទ្ធា
2020-07-21 04:40:35

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋាន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីមន្ត្រីរាជការ ចំណុះអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី។

នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពី ឯកឧត្តម អគ្គនាយករង ស្តីពីលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦