គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានប៉ុស្ដិ៍ នៅសាលាឃុំគោកដូង ស្រុកអង្ករជុំ ខេត្តសៀមរាប
2020-07-26 04:19:02

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សួន លន់ សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានប៉ុស្ដិ៍ នៅសាលាឃុំគោកដូង ស្រុកអង្ករជុំ ខេត្តសៀមរាប ដើម្បីស្វែងយល់ពី
១- ការងារផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
២- ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព
៣- ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (Covit 19)
៤- ការងារបើកផ្ដល់ថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ក្រ១ ក្រ២
ទន្ទឹមនឹងនោះឯកឧត្តមក៏បានផ្ដល់ជូនថវិកាក្នុងម្នាក់ៗចំនួន ២០.០០០រៀល ផងដែរ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំគោកដូង ស្រុកអង្ករជុំ ខេត្តសៀមរាប ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦