គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ បាននាំយកនូវអំណោយចែកជូនជនចាស់ជរាទីទាល់ក្រចំនួន៦នាក់ ដំណាងឱ្យ៦គ្រួសារ នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
2020-07-26 04:30:57

នៅថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជឹម លាវ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ រួមដំណើរដោយលោកជំទាវ ស្រី គឹមឆយ សមាជិកសភាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយាអ៊ុនចាន់ដា ប្រធានកិត្តយសសមាគមន៍ នារីខេត្តកំពង់ចាម និងលោកស្រីប្រធានសមាគមន៍នារីខេត្តកំពង់ចាម និងសមាជិក សមាគមន៍នារីខេត្តកំពង់ចាម បាននាំយកនូវអំណោយចែកជូនជនចាស់ជរាទីទាល់ក្រចំនួន៦នាក់ ដំណាងឱ្យ៦គ្រួសារ នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម , ត្រីខមួយយួរ ទឹកត្រីមួយយួរ ប្រេងឆា១ដប ស្ករស ១គីឡូក្រាម និងថវិកា ចំនួន ៤០០.០០០រៀល ។
នាឱកាសនោះដែរ ឯកឧត្តមក៏បាន ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ និងលោកប្រធាន អនុប្រធានភូមិ ទាំង១០ក្នុងឃុំត្រពាំងគរ ដើម្បីផ្តល់នូវអនុសាសន៍មួយចំនួនអំពី ការការពារពីជំងឺ Covid-19 និងផែនការអភិវឌ្ឍន៍ភូមិ ឃុំប្រកបដោយចិរភាព នាពេលឯកឧត្តមក៏បានផ្តល់ជាថវិកាចំនួន ២០.០០០ រៀល ជូនដល់ប្រឹក្សាឃុំ និងលោកប្រធាន អនុប្រធានភូមិ ទាំង១០ និងថវិកាចំនួន ១០០.០០០រៀល សម្រាប់ចំណាយលើអគ្គីសនីក្នុងឃុំនិមួយៗ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦