គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញនាំយកន្ត្រកផ្កា និងចូលជូនពរដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សឹុម កា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
2020-07-27 04:49:41

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:០០ នាទីព្រឹក ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញនាំយកន្ត្រកផ្កា និងចូលជូនពរដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សឹុម កា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមទាំងពីរ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហប្ញទ័យប្រោសព្រះរាជទាននូវគោរពងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិនីតិកោសលបណ្ឌិត  និងជាកិត្តិសង្គហបណ្ឌិត នៅអគារខុទ្ធការល័យថ្នាក់ដឹកនាំ វិមានព្រឹទ្ធសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦