គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
2020-07-28 04:56:16

 

ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដើម្បីឈ្វេងយល់ ប្រមូលព័ត៌មាន អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ជាពិសេសប្រមូលនូវបញ្ហាលំបាក និងសំណូមពរផ្សេងៗរបស់អាជ្ញាធរមូលដ្ឋានមកធ្វើការសិក្សាស្រាវជ្រាវ និងធ្វើសេចក្តីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងពាំនាំនូវសំណូមពរនានារបស់អាជ្ញាធរខេត្ត ជម្រាបជូនក្រសួង ឬស្ថាប័នពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។
ក្នុងឱកាសនេះដែរ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បាននាំយកនូវ ក្រម៉ា ទឹកអាល់កុល ម៉ាស និង ថ្នាំពេទ្យមួយចំនួនប្រគល់ជូនដល់អាជ្ញាធរខេត្តកណ្ដាល ដើម្បីជាការចូលរួមក្នុង យុទ្ធនាការទប់ស្កាត់ និងបង្កាការរីករាលដាលនៃជំងឺកូវីដ១៩។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦