គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំមួយ ដែលមានការចូលរួម ពី សមាជិក សមាជិការដ្ឋសភា ដើម្បីត្រៀមលក្ខណៈក្នុងនាមជាសភាកម្ពុជាសម្រាប់ការចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ Webinar ស្តីពី ផលប៉ះពាល់នៃជម្ងឺកូវីធ ១៩
2020-07-28 05:10:14

នាព្រឹកថ្ងៃអង្គារ ៨កើត  ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ វេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំមួយ ដែលមានការចូលរួម ពី សមាជិក សមាជិការដ្ឋសភា ដើម្បីត្រៀមលក្ខណៈក្នុងនាមជាសភាកម្ពុជាសម្រាប់ការចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ (Webinar) ស្តីពី «ផលប៉ះពាល់នៃជម្ងឺកូវីធ ១៩  ចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព (SDGs) នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក : តើសភាមានតួនាទីអ្វីខ្លះ? » ដែលសហការរៀបចំដោយ សហភាពអន្តរសភា (IPU) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់ តំបន់អាស៊ី -ប៉ាស៊ីហ្វិក (ESCAP) ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤: ០០ -១៥: ០០ នាទីរសៀល (ម៉ោងក្នុងស្រុក) នៅវិមានរដ្ឋសភា តាមរយៈវីដេអូ conference (Zoom) ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦