គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានរៀបចំកម្មវិធីស្តីពី ការផ្សព្វផ្សាយពីវិធីសាស្រ្ត ក្នុងការស្នើរសុំអាហារូបករណ៍ និងបទពិសោធន៍នៃការរស់នៅពេលទៅសិក្សានៅប្រទេសចិន ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
2020-07-29 02:35:02

នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានដៃគូគាំទ្រពីសមាគមមិត្តភាពពាណិជ្ជកម្មចិនហ្វូជៀននៅកម្ពុជា បានរៀបចំកម្មវិធីស្តីពី ការផ្សព្វផ្សាយពីវិធីសាស្រ្ត ក្នុងការស្នើរសុំអាហារូបករណ៍ និងបទពិសោធន៍នៃការរស់នៅពេលទៅសិក្សានៅប្រទេសចិន ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា។
កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល០១រសៀល ដោយមានការធ្វើបទបង្ហាញស្តីពី ការផ្សព្វផ្សាយពីវិធីសាស្រ្ត ក្នុងការស្នើរសុំអាហារូបករណ៍ និងបទពិសោធន៍នៃការរស់នៅពេលទៅសិក្សានៅប្រទេសចិន ដោយលោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងលោក FENG ZIQUAN អគ្គលេខាធិការរងសមាគមមិត្តភាពពាណិជ្ជចិនហ្វូជៀនប្រចាំនៅកម្ពុជា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦