គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានយកនាំយកនូវទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុបច្ច័យ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា
2020-07-29 07:54:32

លោកជំទាវ សាយ ចាន់ណាក់ នាយិការរងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម ឈី ហុុង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានយកនាំយកនូវទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងចតុបច្ច័យ
របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តអម្ពរផល (ហៅវត្តចុងកោះ) ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។
ទៀនវស្សា និងទេយ្យទៀនទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូនព្រះសង្ឃនាពេលនេះ រួមមាន៖ ទៀនព្រះវស្សា០១គូ អង្ករ មី ត្រីខ ស្ករស ទឹកដោះគោ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ព្រមទាំងទេយ្យវត្ថុផ្សេងៗទៀត និងចតុបច្ច័យមួយចំនួន៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦