គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គានាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា
2020-07-30 12:33:09

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាជាប់បណ្ណាល័យ វិមានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងនាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការិយាល័យប្រឆាំងបទល្មើសព័ត៌មានវិទ្យានៃស្នងការ រាជធានីភ្នំពេញ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា» ក្រោមអធិបតីភាពឯកឧត្តម កែវ ចាន់ណា អគ្គនាយក នៃអគ្គានាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដោយមានសិក្ខាកាមជាមន្ត្រីរាជការមកពីខុទ្ទការល័យថ្នាក់ដឹកនាំទាំងបី និងអង្គាភាពចំណុះអគ្កលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន១១២នាក់។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេលពីថ្ងៃ ដោយមានការធ្វើឧទ្ទេសនាមដោយលោក ហេង ម៉ារ៉ា ជំនួនការស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពី The Evolution of Cyber Threat លោក គឹម អាន អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (MPTC) ស្តីពី Security Awareness និងលោក តាន់ សុភ័ក្រ អនុប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (MPTC) ស្តីពី Social Network Security

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦