គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចុះដល់ខ្នងផ្ទះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ ភ្លើងឆេះរោលប្រេះជញ្ជាំង១គ្រួសារ និងភ្លើងឆាបឆេះខ្លាំងជិតផ្ទះភ័យសន្លប់បាត់ស្មារតី១គ្រួសារ
2020-07-30 12:45:53

ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា អមដំណើរដោយលោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកស្រីហង្ស ចន្ថា អភិបាលស្រុកស្តីទី លោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃអ.ព.ស.  លោក លោកស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំវិហារលួង មន្ត្រីភូមិចេតិយថ្មី និងប្រជាពលរដ្ឋក្នុងភូមិចេតិយថ្មី បានអញ្ជើញចុះដល់ខ្នងផ្ទះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ  ភ្លើងឆេះរោលប្រេះជញ្ជាំង១គ្រួសារ និងភ្លើងឆាបឆេះខ្លាំងជិតផ្ទះភ័យសន្លប់បាត់ស្មារតី១គ្រួសារ ។ នាឱកាសនោះលោកជំទាវប្រធានបានឧបត្ថម្ភ ថវិកា ៤00,000រៀល និងសម្ភារៈហូបចុកប្រើប្រាស់ ចំនួន១៧មុខរួមមាន កន្ទេល ខ្នើយកើយ ខ្នើយឱប មុង ផួយ សារុង ក្រមា ខោ អាវ អង្ករទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឆៃប៉ូវ អំបិល ត្រីខ ជូនដល់គ្រួសារដែលភ្លើងឆេះអស់អស់ទាំងស្រុង ដោយឡែកគ្រួសារ២ទៀតបានទទួលការឧបត្ថម្ភដូចគ្នាគឺ ថវិកា ២០០ ០០០រៀល សារុង១ ក្រមា១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូ ឆៃប៉ូវ១គីឡូ អំបិល១គីឡូ និងត្រីខ១ដុំ។ បន្ទាប់មកលោកជំទាវប្រធាន បានមានប្រសាសន៍ណែនាំប្រជាពលរដ្ឋត្រូវចេះបង្ការពីគ្រោះអគ្គីភ័យ ជំងឺឆ្លង គ្រុនឈាម គ្រុនឈីក ពិសេសត្រូវរក្សាអនាម័យស្អាត ចាក់បំពេញថ្លុកតូចៗក្បែរផ្ទះដែលជាប្រភពនៃមេរោគ ជម្រកមូស។ ក្រៅពីកិច្ចការមនុស្សធម៌ក្នុងសង្គម លោកជំទាវប្រធានក៏ បានអញ្ជើញត្រួតពិនិត្យការងារជួសជុលព្រះវិហារដែលជាសទ្ធាជ្រះថ្លារបស់លោកជំទាវនិងបុត្រ នៅវត្តសុគន្ធមានបុណ្យហៅវត្តអ្នកតាសឹង្ហ ស្ថិតនៅឃុំផ្សារដែក និងថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឃ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦