គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំអនឡាញ ស្តីពីភាពជាដៃគូអន្តរសភាអាស៊ានលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមក្របខណ្ឌមហាសន្និបាតអន្តរសភាអាស៊ាន AIPA
2020-07-30 13:19:04

នារៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានចូលរួមក្នុងគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ រដ្ឋសភា ចូលរួមកិច្ចប្រជុំអនឡាញ ស្តីពី ភាពជាដៃគូអន្តរសភាអាស៊ានលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមក្របខណ្ឌមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅសាលព្រះវិហារ នៃវិមានរដ្ឋសភា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១- ពិធីបើកកិច្ចប្រជុំ
២- កិច្ចពិភាក្សានៃកិច្ចប្រជុំដោយគណៈប្រតិភូចូលរួម (គណៈប្រតិភូនីមួយៗមានរយៈពេល០៦នាទី ក្នុងការធ្វើបទអន្តរាគមន៍)
៣- សុន្ទរកថារបស់តំណាងមកពីក្រសួងជំនាញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអង្គការអន្តជាតិពាក់ព័ន្ធ និង
៤- កិច្ចពិភាក្សា និងការអនុម័តរបាយការណ៍ និងសេចក្តីសម្រេចចុងក្រោយនៃកិច្ចប្រជុំ ដែលត្រូវដាក់ជូនមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦