គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ អ្នកគ្រូគ្រប់គ្រងបណ្ណាល័យ និងក្មួយៗកុមារា កុមារី នៅសហគមន៍ភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប
2020-08-03 01:32:59

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដម សត ណាឌី សមាជិកក្រុម និងជាសមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្ដម ហុង ទូហាយ និងឯកឧត្ដម ឡូយ ឫទ្ធី ទីប្រឹក្សាសម្ដេចប្រធានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ អ្នកគ្រូគ្រប់គ្រងបណ្ណាល័យ និងក្មួយៗកុមារា កុមារី នៅសហគមន៍ភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បានឧបត្ថម្ភ អាវយឺត ចំនួន ៦៥ អាវ និងបានណែនំាអោយអ្នកគ្រូ និងក្មួយៗកុមារា កុមារី នៅក្នុងសហគមន៍ភូមិអារក្សស្វាយត្រូវធ្វេីអនាម័យជាប្រចាំ ដើម្បីទប់ស្កាត់នៃការរីករាលដាលជម្ងឺឆ្លង COVID-19 ដល់សហគមន៍ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦