គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២០
2020-08-03 01:45:34

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២០ ត្រូវបានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំឡើងនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ
នៅក្នុងដំណើរការនៃកិច្ចប្រជុំនេះ មានការឡើងធ្វើសេចក្តីរាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការអំពី លទ្ធផលការងាររបស់ខ្លួនប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២០ និងមតិយោបល់របស់អង្គប្រជុំ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦