គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានសន្តិសុខព័ត៌មានវិទ្យាដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងនាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យានៃក្រសួងប្រៃសណីយ៍
2020-08-03 01:52:03

វគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានសន្តិសុខព័ត៌មានវិទ្យាដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងនាយកដ្ឋានសន្តិសុខព័ត៌មានវិទ្យានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការិយាល័យប្រឆាំងបទល្មើសព័ត៌មានវិទ្យានៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីបិទវគ្គ ក្រោយអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នាព្រឹកថ្ងៃស្រុក ទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលពាក់ព័ន្ធនឹងមូលដ្ឋានសន្តិសុខព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីក្នុងការបំពេញការងារនៅគ្រប់អង្គភាពរបស់ខ្លួនដែល កំពុងអនុវត្តឲ្យមាន ប្រសិទ្ធិភាព និងប្រសិទ្ធិផល។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ០១ថ្ងៃ កន្លះ ចាប់ពីថ្ងៃទី៣ ០ ដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមចំនួន ១១២នាក់ ដែលសិក្សាលើប្រធានបទសំខាន់ៗ ដូចជា៖ The Evolution of Cyber Threat. Security Awareness. Social Network Security។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦