គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ ចំនួន១២០នាក់ ទូទាំងសង្កាត់ និងមុងអនាម័យ ចំនួន១ ម្នាក់ផងដែរ
2020-08-03 02:13:39

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ ចំនួន១២០នាក់ ទូទាំងសង្កាត់ និងមុងអនាម័យ ចំនួន១ ម្នាក់ផងដែរ។ នាឱកាសនោះ ឯកឧត្តម មានមតិសំណេះសំណាលនាពេលនោះ ៖
•សូមថ្លែងកោតសរសើរពីវីរៈភាពរបស់បងប្អូនដែលស្ម័គ្រចិត្តចូលបំរើក្រុមគ្រួសារ ប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្តិភាពក្នុងភូមិសង្កាត់ ដែលធ្វើឱ្យប្រជាពលររដ្ឋមានជំនឿរទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយរក្សាបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។
•ចំពោះបញ្ហាក្មេងទំនើងដែលនៅសេសសល់ សូមឱ្យទាំងអស់គ្នា ពិសេសគ្រួសារដែលមានកូនចៅនោះត្រូវខិតខំរកគ្រប់វិធីក្នុងការអប់រំកែលំអឱ្យបានប្រសើរ ដើម្បីឱ្យក្លាយជាក្មេងល្អសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
•ចំពោះការងារគ្រឿងញៀន និងជក់បារី ទោះនៅមានតិចតួចក៏ដោយត្រូវតែនាំលុបបំបាត់ចោលឱ្យអស់ដើម្បីសុវត្តិភាពកូនចៅយើងក្នុងមូលដ្ឋានយើង ត្រូវនិយាយទេ ចំពោះគ្រឿងញៀន។
•សូមបន្តធ្វើការប្រុងប្រយ័ត្នជាប្រចាំចំពោះជំងឺកូវីដ_១៩ ព្រោះថាសព្វថ្ងៃនេះ ពិភពលោក ពុំទាន់រកឃើញថ្នាំការពារ ឬព្យាបាលនៅឡើយទេ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ក្នុងពេលនោះ ឯកឧត្តម បានជួយឧបត្តមថវិកា ចំនួន២០០ដុល្លា និងឯកឧត្តម ហុង ទូហាយ ចំនួន១០០ដុល្លារ សម្រាប់ចាក់សាបក្រាលសាលប្រជុំសាលាសង្កាត់បន្សាយរាក់ ស្ថិតនៅសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦