គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នង០៤បន្ទប់
2020-08-03 02:18:35

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នង០៤បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសានាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្ថិតនៅសាលាបឋមសិក្សាទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖
-វិស័យអប់រំ យើងត្រូវចងចាំឱ្យច្បាស់ពីសារៈសំខាន់នៃការអប់រំ គឺជាកូនសោគន្លឹះ ជាជណ្តើរយន្តដើម្បីតម្កើងកិត្យានុភាព និងមោទនភាពជាតិ រួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិយើង។
-វត្តអារាម និងសាលារៀន គឺបានស្ថិតជាប់ជានិច្ចក្នុងបេះដូងរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់រូប និងរួមចំណែកបង្កើនសមិទ្ធិផលក្នុងបុព្វហេតុអប់រំ។
-ផលវិបាកនៃការរាតត្បាតជំងឺកូវី-១៩ នៅទូទាំងពិភពលោក មកដល់ពេលនេះ ពុំទាន់មានវ៉ាក់សាំងការពារ ឆ្លើយតបតាមសំណូមពរនៅឡើយទេ ប្រឈមនឹងវិបត្តិសុខាភិបាល យើងត្រូវមានវិធានការប្រុងប្រយ័ត្នជានិច្ច មិនត្រូវទ្វេសប្រហែសនោះទេ។ យើងត្រូវរៀបចំសម្របខ្លួនក្នុងជីវភាពរស់នៅធម្មតាឱ្យស្របនឹងស្ថានភាពថ្មីនេះ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦